លេចចេញរូបរាង Honor Note 10 ប្រភេទ Rolls Royce Edition

ក្រោយសហការដៃគូជាមួយក្រុមហ៊ុន Porsche Design សម្រាប់ម៉ូដែល​ពិសេស​នៃ​ទូរស័ព្ទ P និង Mate Series របស់ខ្លួន។ ថ្មីៗនេះ មានព័ត៌មានមួយបាននិយាយថា Honor នឹងចាប់ដៃគូរជាមួយក្រុមហ៊ុន British-owned Rolls Royce Holdings Plc សម្រាប់ម៉ូដែល Honor Note 10 Rolls Royce Edition

ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយទម្រង់ Mirror Silver ជាមួយនឹង រូបសញ្ញា Rolls Royce ត្រូវបាន​ឆ្លាក់​នៅ​សំបក​ខាងក្រោយ។ ខាងលើលោហ្គោ គឺមានការរៀបចំបញ្ឈរ នៃកាមេរ៉ាពីរ អំពូល LED និងផតស្កេនស្នាម​ក្រយ៉ៅ​ដៃ ហើយក៏មានស្លាកសញ្ញាផ្ទាល់ របស់ Honour នៅផ្នែកខាងក្រោម នៃ ទូរស័ព្ទផងដែរ។ ប្រភពនេះ បាននិយាយថា Honouring Note 10 Rolls Royce Edition នឹងចេញលក់ក្នុងតម្លៃ 9998 យ៉េន (1495 ដុល្លារ)។

នេះគឺជាលើកទី 1 ហើយ ដែល Sub-Brand របស់ក្រុមហ៊ុន Huawei នឹងធ្វើជាដៃគូជាមួយយីហោរ​ថយន្ត​ទំនើប។ Honor ត្រូវបាន គេស្គាល់ថា បានផ្តល់ជូននូវម៉ូដែលទូរស័ព្ទ ដែលមានតំលៃសមរម្យ នៃម៉ូដែល​សំខាន់រ​បស់​ក្រុមហ៊ុន Huawei ជាមួយ នឹងម៉ូដែល ផ្តាច់មុខរបស់ខ្លួន។ វានឹងក្លាយជាគួរឱ្យចាប់អារម្មណ៍ ដើម្បីមើលថា តើវាមាន​លក្ខណះ​សម្បត្តិយ៉ាងណា នៅពេលដែលប្រកាស ចេញជាផ្លូវការ។ ក្រៅពី Rolls Royce Edition រូបភាពដែល​បង្ហាញពីពណ៌ទាំងអស់  Honor 10 ក៏លេចធ្លាយតាមអ៊ីនធើណិតផង ដែរ។ Honor Note 10 នឹងមានអេក្រង់ទំហំ 6,9 អ៊ីងជា មួយនឹង QHD + resolution។ ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយ Kirin 970 ដែលមាន RAM ទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យ ទំហំ 128GB ហើយត្រូវបានគេរំពឹងថា នឹងមានថ្មទំហំ 6000mAh