
ខណៈមានព័ត៌មានជាច្រើនកំពុងនិយាយពី Galaxy Note 10 ពេលនេះ មានដំណឹងថ្មីស្ដីពីថ្ងៃសម្ពោធជាផ្លូវការនៃស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េមួយនេះ នៅខែសីហា ឆ្នាំ 2019។
បើតាមការចុះផ្សាយពីគេហទំព័រ CNET បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្សកូរ៉េខាង ត្បូង នឹ ង បង្ហាញ Galaxy Note 10 របស់ខ្លួននៅថ្ងៃទី 7 ខែសីហា។ ព្រឹត្តិការណ៍សម្ពោធនេះ នឹងប្រារព្ធឡើង នៅទីក្រុងញូវយ៉ក នៅមជ្ឈមណ្ឌល Barclays ដែលជាកន្លែងដដែលដែល Galaxy Note9 បង្ហាញខ្លួនកាលពីឆ្នាំមុន។
ជាមួយគ្នានេះ Samsung អាចនឹងប្រកាសទូរស័ព្ទត្រកូល Note ចំនួន 2 ស៊េរីនៅឆ្នាំនេះ ដោយមួយជា Note10 ធម្មតា ហើយមួយទៀតអាចម៉ូដែល Pro៕