
កាលពីប៉ុន្មានសប្ដាហ៍មុន យើងធ្លាប់បានឃើញម្ដងហើយនូវវីដេអូខ្លីមួយត្រូវបានគេបង្ហោះពេញបណ្ដាញអ៊ីនធើណេត ហើយត្រូវគេនិយាយថាវាជាទូរស័ព្ទបំពាក់កាមេរ៉ាក្រោមអេក្រង់ដំបូងគេរបស់ក្រុមហ៊ុន OPPO ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗនេះ។
ជាមួយនឹងដំណឹងនេះ OPPO ក៏បានប្រកាសពីថ្ងៃ ដែលត្រូវបង្ហាញពីបច្ចេកវិទ្យានេះ ជាផ្លូវការហើយ គឺវានឹងត្រូវបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC Shanghai នៅទីក្រុងសៀងហៃ ប្រទេសចិនផ្ទាល់ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ២៦ ដល់ ២៩ ក្នុងខែមិថុនានេះឯង។ ចំពោះបច្ចេកវិទ្យាថ្មីនេះ វាមិនមែនមានតែ OPPO មួយទេ ដែលកំពុងសិក្សាពីបច្ចេកវិទ្យានេះ ជាក់ស្ដែងគឺក្រុមហ៊ុន Xiaomi ក៏កំពុងញាប់ដៃ ញាប់ជើងខ្លាំងណាស់ដែរ ប៉ុន្តែបើមើលតាមជាក់ស្តែង ពេលនេះប្រហែលមានតែ OPPO ទេ ដែលអាចនឹងទទួលបាន កំណត់ត្រាថ្មីដំបូងគេ ពីការដាក់បង្ហាញបច្ចេកវិទ្យា កាម៉េរាបង្កប់ក្រោម អេក្រង់មួយនេះ។ ចឹង! ចាំអុតមើល៍ទាំងអស់គ្នាថា នៅចុងខែនេះ OPPO នឹងមានអ្វីប្លែក?