
ក្រោយបង្អូនខ្លួនកក្រើកទីផ្សារ ពេលក្រុមហ៊ុន Huawei បានសម្រេសប្រកាសពន្យារពេលថ្ងៃចេញលក់ស្មាតហ្វូនអេក្រង់បត់ Mate X ដំបូងបំផុតខ្លួនហើយ ដើម្បីទុកពេលធ្វើតេស្ដយ៉ាងម៉ត់ចត់ ខ្លាចដើរជាន់ដានគូប្រកួតជែងដែលកំពុងជួបបញ្ហា។
ទាំង Samsung និង Huawei នៅឡើយទេ ប្រកាសថ្ងៃចេញលក់ជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ ខណៈគម្រោងចេញលក់ដំបូងមានតាំងពីក្នុងខែមេសា ប៉ុន្ដែត្រូវបានពន្យារពេល រហូតមកដល់ពេលនេះ មិនទាន់ទទួលបាន ដំណឹងថ្មីនៅឡើយ។

អ្នកនាំពាក្យរបស់ Huawei បាននិយាយទៅកាន់ ក្រុមសារពត៌មាន CNBC ឲ្យដឹងថា ខ្លួនមិនចង់ ចេញលក់ផលិតផលអ្វីមួយ ដែលអាចធ្វើឲ្យបំផ្លាញ កេរ្តិ៍ឈ្មោះក្រុមហ៊ុននោះទេ ដោយបង្ហាញឲ្យឃើញថា បច្ចេកវិទ្យាអេក្រង់បត់ នៅមិនទាន់អាច ទុកចិត្ដបាននៅឡើយ សម្រាប់បច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណា បើយោងតាមការវិភាគ បានបង្ហើបឲ្យដឹងថា បញ្ហាធំសម្រាប់ Huawei គឺមិនទាក់ទងនឹង បន្ទះអេក្រង់បត់ ទាំងស្រុងនោះទេ ដោយមានបូករួមជាមួយ ផលប៉ះពាល់ទៅលើ ផ្នែកសង្គ្រាមពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក ផងដែរ។
តាមសេចក្ដីប្រកាសនេះ Huawei គ្រោងពន្យារពេលចេញលក់ដល់ខែកញ្ញា ខណៈ Samsung អាចចេញលក់ Galaxy Fold ស្របពេលជាមួយគ្នានឹងថ្ងៃចេញលក់ Galaxy Note 10 នៅខែសីហា ឆ្នាំ 2019 នេះ៕