មហាសំណាង មហារង្វាន់ឈ្នះរៀងរាល់សប្តាហ៍ពីទូរទស្សន៍សាមសុង

រង្វាន់ពិតៗ ឈ្នះពិតៗ ឈ្នះ​រៀងរាល់​ស​ប្តា​ហ៏ ចាប់ពី​ថ្ងៃទី ២០ ខែមិថុនា ដល់១៩ ខែសីហា រាល់​ការ​ជាវ​ទូរទស្សន៍​សាម​សុង!!!

ភ្នំពេញ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩៖ កម្មវិធី​ប្រូ​ម៉ូ​សិន​លក់​ជូន​យ៉ាង​ពិសេស​ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ ធំ​សម្បើម ដែល​មិន​ធ្លាប់មាន​ពីមុន​មកពី​ក្រុមហ៊ុន សាម​សុង បានមក​ដល់​ហើយ! គឺ​រាល់​ការ​ជាវ​ទូរទស្សន៍ សាម​សុង ចាប់ពី​ថ្ងៃទី ២០ ខែមិថុនា រហូតដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ នោះ​លោក​អ្នកនឹង​មានឱកាស​ឈ្នះ​រង្វាន់ ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ដែល​ធ្វើ​ការផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ Facebook  ផ្លូវការ​របស់​ក្រុម​ក្រុមហ៊ុន សាម​សុង រៀងរាល់​សប្តាហ៍ (រយៈពេល៨សប្តាហ៍) ដោយ​ក្នុង 1 សប្តាហ៍ ក្រុមហ៊ុន​នឹងធ្វើ​ការចាប់​រង្វាន់ 1 ដង តាមរយៈ​ប័ណ្ណធានា​នៅពេល​អតិថិជន​ទាំងអស់​ធ្វើការ​ជាវ​គ្រប់​ម៉ូ​ឌែ​ល​ទូរទស្សន៍ សាម​សុង។

ដូច្នេះ​អតិថិជន​ដែល​បាន​ជាវ​ទូរទស្សន៍ សាម​សុង ទាំងអស់ សូមកុំ​ភ្លេច​សួររក​ប័ណ្ណធានា​ដើម្បី​បំពេញ​ឈ្មោះ លេខ​ទូរស័ព្ទ លេខ​អត្តសញ្ញាណប័ណ្ណ និង​ឈ្មោះ​ហាង​ដែល​បាន​ទិញ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី “មហា​សំណាង មហា​រង្វាន់” ប្រចាំឆ្នាំ​ពី​ទូរទស្សន៍ សាម​សុង។

គួរបញ្ជាក់​ផងដែរ​ថា​សម្រាប់​រង្វាន់​ដែល​ក្រុមហ៊ុន​នឹងធ្វើ​ការផ្តល់ជូន​ប្រចាំ​សប្តាហ៍​រួមមាន៖ កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 ,ទូរទស្សន៍ សាម​សុង 55” ,ទូរទស្សន៍ សាម​សុង 32”  និង ឧបករណ៍​បំពង​សំឡេង (Sound Bar )ផងដែរ។

ប្រញាប់​ឡើង! សូមកុំ​ឱ្យ​ឱកាស​ដ៏​ពិ​សេ​នេះ​កន្លងផុត​ឱ្យសោះ! រង្វាន់​ធំ​ជាច្រើន​កំពុង​រង់ចាំ​លោកអ្នក​សម្រាប់​ព័ត៌មាន​លម្អិត និង​លក្ខខណ្ឌ​នៃ​ការចូលរួម​សូម​ចូលទៅ​កាន់​ទំព័រ Facebook  ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬ​ទាក់ទង​មកកាន់ 1800-203232៕