ស្គាល់តែ WiFi ចុះ LiFi ជាអ្វី?

លោកអ្នក​ដឹង​ហើយ​ថា​អ្វី​ទៅ​ដែល​ហៅថា WiFi ប៉ុន្តែ​លោកអ្នក​ខ្លះ​ប្រហែល​ពុំ​ដឹង​ទេ​ថា​អ្វី​ទៅ​ដែល​ហៅថា LiFi។ WiFi ជា​ឧបករណ៍​សម្រាប់​ប​ញ្ចូ​ន​រលកសញ្ញា​ចែកចាយ​អ៊ី​ន​ធឺ​ណិ​ត​ដែល​លោកអ្នក​បាន​កំពុង​ប្រើប្រាស់​នៅផ្ទះ ឬ​នៅតាម​ហាង​កាហ្វេ​ជាដើម ប៉ុន្តែថ្មីៗនេះ​ក្រុមហ៊ុន Signify ដែលជា​ក្រុមហ៊ុន​ប្រើ​បច្ចេកវិទ្យា​ពន្លឺ បាន​បញ្ចេញ​ផលិតផល​មួយ​ដែល​អស្ចារ្យ​គឺ LiFi (Light Fidelity) ដែល​ប្រព័ន្ធ​នេះ​ប្រើ​ពន្លឺ​សម្រាប់​ចែកចាយ​អ៊ីន​ធឺ​ណិ​ត ដែលមាន​ល្បឿន​លឿន សុវត្ថិភាព​ខ្ពស់ និង​អាច​ជឿទុកចិត្ត​បាន។

ល្បឿន​របស់ LiFi អា​ចប​ញ្ចូ​ន​រហូត​ទៅដល់ 150 Megabits per second (Mbps) ជា​ល្បឿន​ដែល​អាចធ្វើ​ការចាក់​បញ្ចាំ​ង Live Video មានគុណ​ភាពច្បាស់ 1080P បាន​ទៅដល់ 30 វី​ឌី​អូ​ក្នុងពេល​តែ​មួ​​យ។ ម្យ៉ាងវិញទៀត​ដោយសារ LiFi ប្រើ​ពន្លឺ​សម្រាប់​ប​ញ្ចូ​ន​រលកសញ្ញា វា​អា​ចប​ញ្ចូ​ន​រលកសញ្ញា​បាន​យ៉ាង​ល្អ​នៅក្នុង​រូងភ្នំ ឬ​នៅក្រោម​ដី ដែល​យើង​កំពុងមាន​ផលវិបាក​ជាមួយ​បច្ចេកវិទ្យា WiFi។

បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវបាន​ក្រុមហ៊ុន​ធំ​ពីរ​ដែល​ឈរលើ​បច្ចេកវិទ្យា​ថ្មី យកទៅ​ប្រើប្រាស់​គឺ ក្រុមហ៊ុន Globalworth ជា​វិនិយោគិន​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ប៉ូឡូញ​និង​រ៉ូ​ម៉ា​នី និង​ក្រុមហ៊ុន Claerhout Communication Campus ជា​ភ្នាក់ងារ​ទីផ្សារ​នៅ​ប្រទេស​ប៊ែ​ល​ហ្សី​ក។ សម្រាប់​អ្នកប្រើប្រាស់​ទូទៅ យើង​ប្រហែល​ត្រូវ​រង់ចាំ​យូរ​បន្តិច​ហើយ ទម្រាំ​បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ទូលំ​ទូលាយ៕