ក្រោយប្រកាសចេញនូវចេញស្មាតហ្វូនថ្មីប្រើក្ដារចុច QERTY បំពាក់សុទ្ធតែកាមេរ៉ាភ្លោះ BlackBerry ម៉ូឌែល Key2 កាលពីប៉ុន្មានខែមុន ពេលនេះមានដំណឹងបែកធ្លាយមួយថា ក្រុមហ៊ុនកំពុងចង់ដាច់ចេញនូវស្មាតហ្វូនសិស្សប្អូនមួយទៀតមានពាក្យនៅចុង Lite ដែលយើងទាំងអស់គ្នាបានដឹងថាទូរស័ព្ទមានសមត្ថភាពជាងម៉ូឌែលធម្មតា។

តាមប្រភព Evleaks បានបង្ហាញដំណឹង ក៏ដូចជារូបភាព លេចធ្លាយថ្មីមួយ ពាក់ព័ន្ធនឹងទូរសព្ទ BlackBerry Key2 និងមាន Version ជាមួយម៉ូឌែល ផ្សេងមួយទៀត ជាប្រភេទ Lite។ តាមរយៈរូបភាព លេចធ្លាយ មួយសន្លឹកនេះដែរ បានបង្ហាញពីផ្នែក ខាងក្រោយ នៃស្មាតហ្វូននេះ គឺវាក៏មានបំពាក់ កាមេរ៉ាក្រោយ ជាកាមេរ៉ាភ្លោះ ដូចទៅនឹង BlackBerry Key2 អញ្ចឹងដែរ។

ចំពោះលក្ខណៈសម្បត្តិវិញ ត្រូវបានគេបង្ហើប អោយដឹងថា BlackBerry Key2 Lite នេះ អាចនឹងមាន មួយចំនួនដូច Key2 ប៉ុន្តែវាក៏មានចំនុច មួយចំនួន ទាបជាងផងដែរ តែមិនជាចម្ងល់នោះទេ ព្រោះគ្រាន់តែឃើញពាក្យ Lite ក៏អាចទាយដឹង ថាវាពិតជាបែប ហ្នឹងហើយ។ យ៉ាងណា វានៅមិនទាន់ បង្ហាញពីលក្ខណៈសម្បត្តិ អោយបានច្រើនជាងនេះ នៅឡើយទេ ពាក់ព័ន្ធនិងស្មាតហ្វូន BlackBerry Key2 Lite នេះ។ ម្យ៉ាងវិញទៀត នេះក៏គ្រាន់តែជាអ្វី ដែលបានលេចធ្លាយតែប៉ុណ្ណោះ បើចង់ដឹងច្បាស់ មានតែរង់ចាំតាមដាន បន្តទៀត ទាំងអស់គ្នា៕