កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាត និងអស្ចារ្យបំផុត បានដាក់សម្ភោធលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ!

ភ្នំពេញ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩៖ កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត​បំផុត​ជំនាន់​ចុងក្រោយ​ដែល​កំពុងតែ​ធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ក៏ដូចជា​ធ្វើឱ្យ​អតិថិជន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​បានមក​ដល់​ហើយ!

ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់​ចុងក្រោយ​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត និង​មាន​លក្ខណៈ​អស្ចារ្យ​បំផុត ដែល​ឆ្លុះបញ្ចាំង​ពី “វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ។ហើយ​អ្វីដែល​ធ្វើឱ្យ​ទូរទស្សន៍ Samsung QLED 8K នេះ​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន និង​ជាប់​ឈ្មោះ​ជា​ទូរទស្សន៍​ដែលមាន​ភាពល្អ​ឥតខ្ចោះ​ទាំង​ផ្នែក​គុណភាព ការច្នៃប្រឌិត​ទំនើប និង​ភាព​លេចធ្លោ​គួរឱ្យ​ទាក់ទាញ​បំផុត​នោះ​គឺ​ដោយសារតែ​ចំណុចពិសេសៗទាំងអស់នេះ៖
1. Real 8K Resolution

ផ្តល់នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​នៃ​រូបភាព​ធំ​ច្បាស់​ល្អ​ក្នុង​កម្រិត 8K ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ដូច​ក្នុង​ធម្មជាតិ ឬ​ស្ថានពិតៗតែម្តង​ជាមួយនឹង​កម្រិត​បង្ហាញ​រូបភាព​រហូតដល់ 33 លាន ភិ​ច​ស៊ែ​ល​ឯណោះ!

2. K AI Upscaling

ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា(AI) ដែល​ជួយ​បំ​លែង​កម្រិត​រូបភាព កាន់តែច្បាស់ រហូតដល់ 8K។

3. Quantum Processor 8K
ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន សាម​សុង ជួយ​ផ្គត់ផ្គង់​កម្រិត​ពណ៌ និង​បង្ហាញ​រូបភាព​ឲ្យ​កាន់តែច្បាស់។

4. Quantum HDR 4000
ជាមួយ​ទូរ​ទស្ស​ន៏​សេរី​ថ្មី​នេះដែរ វា​ផ្តល់់នូវ HDR រហូតដល់ 4000 ដែល​អាចធ្វើ​ឲ្យ​រូបភាព​ដែល​បញ្ចេញ​មក​កាន់តែច្បាស់ កាន់តែ​លំអិត​ទោះជា​នូវ​ក្នុងស្ថានភាព​ពន្លឺ​បែបណាក៏ដោយ។

5. Q Style
ជាមួយនឹង​ទូរ​ទស្ស​ន៏ QLED យើង​មាន​បច្ចេកវិទ្យា No Gap Wall-Mount ដែល​អាចធ្វើ​ឲ្យ​ទូរ​ទស្ស​ន៏​អាច​ភ្ជាប់​ជាមួយ​ជញ្ជាំង​ស្ទើ​តែ​គ្មា​ចន្លោះ។មិន​ត្រឹមតែ​ប៉ុណ្ណោះ ទូរ​ទស្ស​ន៏​នេះ​ផងដែរ​ក៏បាន​ភ្ជាប់​មកជា​មួយ​ដុំ One Connect និង invisible ដែ​ងាយស្រួល​ភ្ជាប់​ជាមួយ​ឧ​បករ​ណ៏ផ្សេងៗ និង​មិន​ធ្វើ​ឲ្យ​រញ៉េរញ៉ៃ។

6. Ambient Mode (Magic Screen)

ទូរ​ទស្ស​ន៏ Samsung QLED 8K មិន​ត្រឹមតែ​សម្រាប់​មើល​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឧ​បករ​ណ៏​សម្រាប់​តាំង​លំអរ​គេហដ្ឋាន​ផងដែរ ហើយ​អ្នក​ក៏​អាចដាក់​បង្ហាញ​រូបភាព​បែប​ឌី​ជី​ផល,ម៉ោង និង​រូបភាពផ្សេងៗទៀត​ជាច្រើន​តាម​តំរូវការ​របស់លោក​អ្នក។

7. Air Play Connection

ជាមួយ​ទូរ​ទស្ស​ន៏​សេរី​ថ្មី​នេះ​របស់​សាម​សុង អ្នក​ក៏​អាច​ប្រើប្រាស់​បានជា​មួយ​កម្មវិធី Airplayរបស់ IOS ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ​ពី​ទូរស័ព្ទ​ទៅកាន់​ទូរ​ទស្ស​ន៏​ផងដែរ។

ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ល្បី​លើ​ពិភពលោក​ជាច្រើន ខាង​ផ្នែក​បច្ចេកវិទ្យា​ដូចជា៖ Trusted Review, Pocket-Lint, HD Guru , Digital Trends, ទស្សនា​វ​ដ្តី Forbes និង​វេទិកា AVS ដែលជា​វេទិកា​ធំជាងគេ​ខាង​ត្រួតពិនិត្យ​សម្លេង និង​វីដេអូ​បានធ្វើការ​កោតសរសើរ​ដល់​ទូរទស្សន៍​ស៊េរី​ចុងក្រោយ Samsung QLED 8K ដែល​បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា Q900R ថែមទាំង​ឲ្យ​ពិន្ទុ 5 លើ 5 ទាំងអស់គ្នា​តែម្តង​ក្នុងការ​ផ្តល់​គុណភាព​នៃ​ការបង្ហាញ​រូបភាព​បាន​ច្បាស់​ត្រជាក់​ភ្នែក​យ៉ាង​ល្អឥតខ្ចោះ ជាមួយ​រូបរាង​ស្អាត​ដ៏​ទាក់ទាញ និង​បច្ចេកវិទ្យា 8K AI Upscaling ដំបូង​គេ​បំផុត​តែមួយគត់​គ្មាន​គូ​ប្រៀប​ក្នុង​ពិភពលោក ។

អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍ Samsung QLED 8K ដ៏​ល្អឥតខ្ចោះ​នេះ​បាន នៅតាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ដូចជា៖ ស៊ុន​ស៊ី​ម៉ិច​កូ, KLD 3, ផ្សារ​ទំនើប AEON,  K4 និង​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​សាម​សុង​នានា ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ៖ 1800-203232 ៕