
តាមព័ត៌មានបែកធ្លាយមួយបានបង្ហាញថា ក្រុមហ៊ុន LG កំពុងសង្ងំខ្លួនផលិតស្មាតហ្វូនត្រកូល V ដែលមានអេក្រង់លាតពេញផ្ទៃខាងមុខ ដែលអាចដាក់បង្ហាញនៅប៉ុន្មានខែខាងមុខនេះ។
យោងតាម WCCF Tech បាននិយាយថា LG V40 នឹងក្លាយជាក្រុមហ៊ុនដំបូង គេបង្អស់ ដែលបំពាក់កាមេរ៉ា ៥ គ្រាប់ នៅលើទូរស័ព្ទមួយគ្រឿង ដោយក្នុងនោះ កាមេរ៉ាខាងក្រោយ មានចំនួន ៣ គ្រាប់ដូចទៅនឹង P20 Pro ដែរ និងខាងមុខមាន ២ គ្រាប់ទៀត កាន់តែលេចធ្លោ ដែលជាធម្មតាក្រុមហ៊ុន ដទៃមានកាមេរ៉ាតែ ២ ឬ ៣ គ្រាប់ប៉ុណ្ណោះ។
កាមេរ៉ានោះដែរ ក្រុមហ៊ុន LG អាចនឹងប្រើប្រាស់ កាមេរ៉ា Wide Angle តាមទម្លាប់ចាស់របស់ខ្លួន ដដែល និងបន្ថែមកាមេរ៉ា Telephoto មួយគ្រាប់ បន្ថែមទៀត ដែលក្នុងនោះ កាមេរ៉ាគោល មានទំហំ ១៦ មេហ្គាភិចស៊ែល កាមេរ៉ាពង្រីក មានទំហំ ២០ មេហ្គាភិចស៊ែល និងកាមេរ៉ាទូលាយ មានទំហំ ១៣ មេហ្គាភិចស៊ែល បើយោងតាម ព័ត៌មានចេញពី ETNews ដែលកាមេរ៉ាប៉ុននេះ ក្រុមហ៊ុន LG នឹងអាចកែច្នៃមុខងារ ថត ជូនដល់អ្នកប្រើប្រាស់ យ៉ាងច្រើនជាមិនខាន ដោយយើងនឹងបានឃើញការ ថតព្រាលកាន់តែឡូយ ការថតពង្រីក មិនបាត់គុណភាព ការថតទូលាយបានធំ និងមានគុណភាពច្បាស់ ជាងមុនផងដែរ។
ផ្នែកអេក្រង់ ក៏ជាចំណុចដែលមានមនុស្សជាច្រើនចាប់អារម្មណ៍ផងដែរ ដោយសារតែក្រុមហ៊ុនចិន កំពុង វាយលុកខ្លាំង ប៉ុន្តែកម្រិតបង្ហាញរូបភាព របស់ពួកគេ នៅស្ទើរនៅឡើយទេ មិនដូចជា ក្រុមហ៊ុន Sony, Samsung, និង LG ឡើយ។ ដូចនេះ ក្រុមហ៊ុនកូរ៉េអាចនឹងយក ឈ្នះបាន នៅលើផ្នែកនេះ ដែលក្រុមហ៊ុន LG គម្រោងនឹងបញ្ចេញ អេក្រង់លាត ៩០% នៃតួខ្លួនរបស់ V40 របស់គេ ធ្វើឲ្យរូបរាង កាន់តែតូច ប៉ុន្តែទទួលបាន អេក្រង់កានតែធំ។ កាលពីឆ្នាំមុន យើងបានឃើញ LG បំពាក់អេក្រង់ OLED នៅលើ V30 អញ្ចឹងឆ្នាំនេះ យើងក៏អាចទាញ បានដែរថា V40 នឹងនៅតែបន្ដអេក្រង់ កម្រិតខ្ពស់ របស់ខ្លួនដដែល៕