
ថ្មីៗនេះ ក្រុមហ៊ុន Caviar របស់រស្ស៊ី បានច្នៃម៉ូត Game of Thrones សម្រាប់ប្រភេទទូរស័ព្ទបត់អេក្រង់បាន Galaxy Fold របស់ Samsung ហើយចេញលក់ក្នុងតម្លៃ $8,180។ ជាមួយនឹងការច្នៃម៉ូតនេះ Caviar បានប្រកាសលក់ប្រភេទ Limited Edition ចំនួន 3 សម្រាប់ស្មាតហ្វូន Galaxy Fold ។
ម៉ូតច្នៃប្រឌិតថ្មីក្នុងចំណោម 3 ម៉ូត មានឈ្មោះថា Game of Thrones Edition ដែលវាជាមានការជម្រុញទឹកចិត្តដោយខ្សែភាពយន្តរបស់សហរដ្ឋអាមេរិក Game of Thrones ហើយ 2 ទៀត គឺ Leather និង Carbon ។ សម្រាប់ការច្នៃម៉ូតនេះ មានចំនួនកំណត់ដោយប្រភេទ Game of Thrones Edition មានចំនួនត្រឹមតែ 7 គ្រឿងប៉ុណ្ណោះ ហើយស្មាតហ្វូនត្រូវការដាក់លក់ក្នុងតម្លៃ $8,180៕