OPPO បញ្ចេញវីដេអូ ស្មាតហ្វូនបំពាក់កាមេរ៉ាអេក្រង់ ដែលត្រៀមសម្ពោធនៅរសៀលនេះ

នៅមុននេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន OPPO បានបង្ហោះសារ More than the Seen ជាពាក្យស្លោកថ្មីសម្រាប់ស្មាតហ្វូនបំពាក់កាមេរ៉ាក្រោមអេក្រង់ដំបូងគេខ្លួន ដែលត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ នេះ។

តាមរយៈវីដេអូខ្លី OPPO បានបង្ហាញពីការរីកចម្រើននៃ​បច្ចេកវិទ្យា​កាមេរ៉ាតាំងពីដំបូងរហូតដល់ OPPO Find X និងបច្ចេកវិទ្យាកាម៉េរាផុសចេញដូចព្រុយត្រីឆ្លាម បែបបញ្ឆិតនេះ បានស្ថិតនៅ​លើកំពូល​ស្មាតហ្វូន OPPO Reno Series តែម្តង ដោយម៉ូឌែល OPPO Reno 10X Zoom មានបច្ចេកវិទ្យា 60X Digital Zoom បានកាន់តែឆ្ងាយ កាន់តែច្បាស់។ ដោយឡែកនៅ ចុងវីដេអូ​យើងក៏ឃើញរូបរាងនៃស្មាតហ្វូនបំពាក់កាមេរ៉ាក្រោមអេក្រង់ថ្មី ដែល OPPO ត្រៀមបង្ហាញ។

ចង់ដឹងថាយ៉ាងណា សូមរីករាយទស្សនាដូចតទៅ៖

ព័ត៌មានលម្អិត ក្រុមការងារយើង នឹងជម្រាបជូននៅពេលបន្ទាប់៕