បែកធ្លាយថា Note 10 នៅតែមានរន្ធកាស 3.5 mm ប៉ុន្តែរន្ធសំឡេងមានតែមួយទេ

ពេលវេលា​នៃ​ការបង្ហាញ​ទូរស័ព្ទ Galaxy Note 10 កាន់តែ​ខិតជិត​មកដល់ ហើយ​វា​ក៏បាន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក ទន្ទឹងរង់ចាំ​ផងដែរ។ ជាមួយគ្នា យើង​បាន​រកឃើញ​រូបភាព​មួយចំនួន នៃ​ស្មា​ត​ហ្វូ​ន​នេះ ដែល​គេ​បញ្ជាក់ថា វា​នឹង​នៅតែ​រក្សា​រន្ធ​កាស​ដដែល តែមាន​រន្ធ​សំឡេង​តែមួយ​ប៉ុណ្ណោះ។

តាមរយៈ​ដំណឹង​នេះ វា​អា​ក្លាយជា​ការពិត​ដែរ ខណៈ​រូបរាង​នៃ​ការ​បែកធ្លាយ​បាន​ភ្ជាប់​មកជា​មួយ​ស្រោម​ទូរស័ព្ទ​ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Olixar  ដែលជា​ក្រុមហ៊ុន​ស្រោម​ទូរស័ព្ទ​ដ៏​ល្អ​របស់​អង់គ្លេស។ ប៉ុន្តែ​យ៉ាងណា មានតែ​ពេលវេលា​ទេ ដែល​បញ្ជាក់បាន​ថា Note 10 នេះ​ពិតជា​ចេញមក​តាម​អ្វីដែល​ព័ត៌មាន​បាន​បែកធ្លាយ ឬ​យ៉ាងណា?