ទូរស័ព្ទ Nokia 2.2 និង Nokia 3.2 ចេញលក់ហើយ ជាមួយតម្លៃពិសេសមែនទែន!

រាជធានី​ភ្នំពេញ៖ បន្ទាប់​ក្រុមហ៊ុន HMD Global បាន​ចេញ​ទូរស័ព្ទ Nokia 2.2 និង Nokia 3.2 កាលពីដើម​ខែមិថុនា ពេលនេះ​ទូរស័ព្ទ​ទាំងពីរ ចាប់ផ្ដើម​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា យើង ជាមួយនឹង​តម្លៃ​សមរម្យ ជាមួយនឹង​ការ​ថែម​ជូន​កាដូរ​សម្រាប់​រដូវភ្លៀង​មួយ​ផងដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន KTH ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​ទូរស័ព្ទ Nokia សម្រាប់​ទីផ្សារ​កម្ពុជា អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរស័ព្ទ ទូរស័ព្ទ Nokia 2.2 ក្នុងតម្លៃ 127 ដុល្លារ និង Nokia 3.2 មានតម្លៃ 145 ដុល្លារ នៅតាម​បណ្ដាល​ហាង លក់​ទូរស័ព្ទ​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ជាមួយនឹង​ការ​ថែម​ជូន​អាវ​ភ្លៀង​មួយ​ដោយ​ឥតគិតថ្លៃ។

ទូរស័ព្ទ Nokia 2.2 ត្រូវបាន​បំពាក់​នូវ​អេក្រង់​ទំហំ 5.71 អ៊ី​ញ ដែល​អាច​បង្ហាញ គុណភាព​បាន​កម្រិត HD+ (720×1520) ជា​បន្ទះ​ប្រភេទ LCD (293 dpi) ជាមួយ​អេក្រង់​ថ្ងាស​បែប​ដំណក់​ទឹកធ្លាក់។ សន្ទះ​ខាងក្រោយ នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ គឺ​បាន​ផលិតឡើង​ដោយ​ប្លា​ស្ទិ​ក​ប៉ូ​លីកា​បូ​ណាត​ជា​ប្រភេទ​រលោង និង​អាច​ដោះចេញ​បាន។ ចំពោះ​កាមេរ៉ា​ខាងមុខ គឺ​ត្រូវបាន​បំពាក់​នូវ សេន​ស័​រ កាមេរ៉ា​ទំហំ 13MP មួយ​គ្រាប់​តែប៉ុណ្ណោះ ដោយ​ផ្នែក​ខាងមុខ មាន​សេន​ស័​រ​កាមេរ៉ា​ទំហំ 5MP ។

ចំពោះ​កម្លាំង​ម៉ាស៊ីន​វិញ Nokia 2.2 បាន​ប្រើប្រាស់​បន្ទះ​ឈី​ប MediaTek Helio A22 SoC (Quad-Core) ដែលមាន​ថា​ម​ពេល​ថ្ម​ទំហំ 3,000mAh ហើយ​មាន​ទំហំ​ផ្ទុក 3GB/32GB ។ ចំណែកឯ​ផ្នែក​សុវត្ថិភាព​មិនមាន​កន្លែង​សម្រាប់ ស្កេ​ន​ស្នាម​ម្រាមដៃ​ទេ តែ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ប្រើប្រាស់​មុខងារ​ស្កេ​ន​មុខ AI ជំនួស​វិញ​តែម្ដង។

ដោយឡែក​ស្មា​ត​ហ្វូ​ន Nokia 3.2 មាន​អេក្រង់​ទំហំ 6.26-inch a-Si TFT LCD display បែប​តំណក់ទឹក​អាច​បង្ហាញ​រូពភាព​លើ​កម្រិត​ភាពច្បាស់ 720 x 1520 pixels និង​កម្រិត​សមាមាត្រ 19:9 aspect ratio ។ កាមេរ៉ា​ខាងមុខ​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល អាច​ប្រើ​សម្រាប់​ដោះ​សោរ Face Unlock ហើយ​នៅ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​មួយ​គ្រាប់​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល ស្ថិតនៅ​ខាងលើ​សេន​ស័​រ​ស្កេ​ន​ម្រាមដៃ។

ស្មា​ត​ហ្វូ​ន​នេះ​ភ្ជាប់​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 429 ដែលមាន​រ៉េ​ម​ទំហំ 3GB/32GB។ វា​បាន​បំពាក់​ជាមួយនឹង​ថាមពល​ថ្ម​ទំហំ 4,000mAh និង​មានភ្ជាប់​ជាមួយនឹង​ប៊ូ​តុង​សម្រាប់ Google Assistant ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Nokia ពេលនេះ​គ៏​មានភ្ជាប់​ជាមួយនឹង​ភ្លើង LED notification light នៅលើ​ប៊ូ​តុង Power ផងដែរ។

ចំពោះ ប្រិយមិត្ត​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ Nokia 2.2 និង Nokia 3.2 អា​ចរក​ជាវ​បាន​នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ការ​ថែម​ជូន​អាវ​ភ្លៀង​ដ៏​ស្រស់ស្អាត​មួយ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 012879 707៕