វីដេអូ Teaser របស់ Samsung កំពុងប្រាប់ថា Galaxy Note 10 នឹងប្រើកាមេរ៉ាមុខមួយគ្រាប់ចំកណ្ដាលថ្ងាស

មិនខុសពីព័ត៌មានបែកធ្លាយ កាលពីប៉ុន្មានសប្ដាហ៍មុន ដែលបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងសម្ពោធជាផ្លូវការទូរស័ព្ទ Galaxy Note 10 នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2019 នោះ ពេលនេះ អ្វីៗបានត្រូវបានបញ្ជាក់ហើយ តាមរយៈវីដេអូ Teaser រយៈពេល 15 វិនាទី។

តាមរយៈវីដេអូខ្លីនោះ Samsung មិន​បាន​និយាយ​អំពី​ចំណុច​ពិសេស​លើ​ Galaxy Note10 នោះទេ ក្រៅពីរូបប៊ិក ដែលគូរចេញជារង្វង់មូលមួយក្លាយជាកាមេរ៉ាមុខមួយគ្រាប់នោះ។ ប៉ុន្តែអ្វីដែលយើង​អាចទាយដឹងពីស្មាតហ្វូននេះ គឺ Note 10 នឹងមានកាមេរ៉ាមុខត្រឹមតែមួយគ្រាន់ចំកណ្កាលថ្ងាស ដូចទៅនឹងព័ត៌មានចចាមអារ៉ាម។  ក្រៅពីនេះ Galaxy Note10 ត្រូវបានគេរំពឹងថា នឹងមាន​មុខងារ​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់ ហើយមាន​ពីរ​ប្រភេទ​អេក្រង់​ទំហំ 6.3 អ៊ីញ (Note10) និង 6.8 អ៊ីញ (Note10+) ៕