
បន្ទាប់ធ្វើការសម្ពោធនៅស្រុកក្រៅមិនបានប៉ុន្មានថ្ងៃ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការប្រកាសស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន OPPO Find X ដើម្បីឲ្យអតិថិជនធ្វើការ Pre-Order ជាមួយតម្លៃក្បែពាន់ដុល្លារ។
ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ The Great Duke ក្រុមហ៊ុន OPPO បានប្រាសឲ្យដឹងថា OPPO Find X គឺជាស្មាតហ្វូនជំនាន់ថ្មី និងមានលក្ខណះសម្បត្តិប្លែកពីស្មាតហ្វូនដទៃ ត្រូវបានក្រុមហ៊ុនរចនាឡើងជាមួយនឹងអេក្រង់បែប Panoramic មានទំហំ 93.8% ធៀបនឹងតួខ្លួនទាំងមូល ដែលគឺជាកម្រិតធំជាងគេដំបូងបង្អស់ក្នុងឧស្សាហកម្មទូរស័ព្ទ។
Find X មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC, 3D Light Structure, រួមនឹងបច្ចេកវិទ្យា AI Beauty ដែលជាបច្ចេកវិទ្យាច្នៃប្រឌិតថ្មីបំផុត និងបានបង្កើតឡើងដោយ OPPO ផ្ទាល់តែម្តង។ ស្មាតហ្វូន OPPO Find X រចនាឡើងដើម្បីបំពេញតម្រូវការឲ្យលើសពីការរំពឹងទុករបស់អតិថិជន។ ប្រណិតភាពនៃការឌីហ្សាញ OPPO Find Xមានការឌីហ្សាញដ៏ល្អឯក ដែលមានអេក្រង់លាតពេញទី កាមេរ៉ាទាំងខាងមុខនិងខាងក្រោយត្រូវបានបង្គាប់ក្នុងតួនៃទូរស័ព្ទ ពេលត្រូវការប្រើទើបវាងើបចេញមក។ ភាពល្អឯក ឡូយនិងថ្លៃថ្នូរ នៅពេលដែលក្នុងដៃរបស់អ្នកកាន់នូវទូរស័ព្ទស៊េរីទំនើប វាប្រៀបបាននឹងកំពុងតែកាន់នូវដុំគុជដ៏មានតម្លៃ ដែលបង្ហាញឲ្យឃើញពីភាពសាកសមទៅនឹងតួខ្លួនរបស់អ្នកជំនួញ។ ដូច្នេះសម្រាប់អ្នកដែលចង់ប្រើប្រាស់នូវទូរស័ព្ទដែលសាកសមទៅនឹងតម្លៃខ្លួន និងស៊ីវិល័យសូមកុំភ្លេច OPPO Find X។
OPPO Find X ដំណើរការដោយបន្ទះឈីប Snapdragon 845 និងមានអង្គចងចាំទំហំ 8GB មេម៉ូរីទំហំ 128GB ដែលនេះ គឺជាកម្លាំងចលករដ៏សំខាន់ដែលជួយអោយស្មាតហ្វូននេះកាន់តែខ្លាំង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+20MP sensors នៅខាងក្រោយជាមួយនឹងមុខងារ OIS និង AI ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 25MP ហើយនិងមានការប្រើប្រាស់ជាមួយនឹងមុខងារ 3D portrait lighting និង Omoji ទៀតផង។ ស្មាតហ្វូន Oppo Find X ដំណើរការនូវ ColorOS 5.1 AI Smart custom UI នៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1។
សម្រាប់ការ Pre-Order នឹងទទួលបាននៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2018 ខាងមុខនេះ នៅក្នុងតម្លៃ 899$ ដោយមានពីរពណ៌សម្រាប់ជ្រើសរើស គឺ Bordeaux Red (ពណ៌ក្រហម) និង Glacier Blue(ពណ៌ខៀវ) ហើយក្រុមហ៊ុន ក៏នឹងបន្ថែមការដូជាស៊ុមរូបថតឌីជីថលដ៏ទាន់សម័យមួយផងដែរ៕