ចិនចេញលក់ iPhone 11 Max ស៊េរីថ្មីមុន Apple

បន្ទាប់ពី​មាន​ព៏​ត៌មាន​បែកធ្លាយ​រូប​ទូរស័ព្ទ iPhone ស៊េរី​ថ្មី​ដែល​ត្រៀម​បង្ហាញខ្លួន​នៅ​ចុងឆ្នាំ ពេលនេះ​ស្មា​ត​ហ្វូ​ន iPhone 11 Max ដែលជា​ផលិតផល​ក្លែងក្លាយ កំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ទីផ្សារ​ចិន។

iPhone 11 Max ក្លែងក្លាយ​ទាំងអស់នេះ បាន​យក​គំ​រូប​ឌី​ហ្សា​ញ​ដោយ​ផ្ដោត​តាម​ទៅលើ របាយការណ៍​លេច​ធ្លាយ កាលពីពេលមុនៗ ហើយក៏​ចាប់ផ្ដើម​ផលិតផល​វា​ឡើង ដោយដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ តាមរយៈ​វិ​ដេ​អូ ខ្លី​ដែល​បាន​បែកធ្លាយ ទូរស័ព្ទ​ខាងលើ មាន​អាច​ដំណើរការ ដូច​ស្មា​ត​ហ្វូ​ន​ទូទៅ​ដែរ។ ប៉ុន្តែយ៉ាងក៏ដោយ វាគ្រាន់តែជាស្មាតហ្វូន​ក្លែងក្លាយ ដោយឡែកសម្រាប់ផលិតផលពិតមានរូបរាងយ៉ាង យើងនៅមិនទាន់ដឹងនៅឡើយទេ៕