LG និយាយថា ស្មាតហ្វូនពីរម៉ូឌែលរបស់ខ្លួនលក់ដាក់គ្មានសល់ត្រឹមតែមួយនាទី

បរទេស៖ ម្សិលមិញ​នេះ ក្រុមហ៊ុន LG បានចេញ​ចេញ​សេចក្ដីប្រកាស​មួយ​បង្ហាញ​ពី​ភាព​រីករាយ​ថ្មី បន្ទាប់ពី​ស្មា​ត​ហ្វូ​ន​ពីរ​ម៉ូ​ឌែ​ល​របស់ខ្លួន​ត្រូវបាន​លក់ដាច់​គ្មាន​សល់​ដោយ​ប្រើពេល​ត្រឹម​មួយ​នាទី​ប៉ុណ្ណោះ។

តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន LG តាម​គណនី Twitter បាន​និយាយថា ទូរស័ព្ទ W10 និង W30 មានការ​លក់​យ៉ាង​អស្ចារ្យ​នៅលើ​គេហទំព័រ Amazon នៅ​ប្រទេស​ឥណ្ឌា ហើយ​ស្ដុក​ថ្មី​នឹងមាន​លក់​ម្ដងទៀត​នៅ​ថ្ងៃទី 10 ខែ​កក្ដ​ដា ឆ្នាំ 2019 ។

បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ទៅលើ​ការលក់​ស្មា​ត​ហ្វូ​ន​ត្រកូល W នេះ អ្នកប្រើប្រាស់​ជាច្រើនបាន​រំពឹងទុក​ថា ក្រុមហ៊ុន​អាច​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន W30 Pro ក្នុងពេលឆាប់៕