កប់! ទូរស័ព្ទ Galaxy A80 មានស៊េរី Blackpink Special Edition ទៀត

ឡូយ​អី​ម្លេស​ទេ សម្រាប់ Fan គាំទ្រ​ក្រុម​ចម្រៀង​កូរ៉េ Blackpink ពិតជា​ពេញចិត្ត​ជាក​ជាមិនខាន​ជាមួយនឹង​ទូរស័ព្ទ Galaxy A80 Blackpink Special Edition របស់​ក្រុមហ៊ុន Samsung ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះ ជាមួយនឹង​ការ​រចនា​ប្រអប់​ក៏​ឡូយ​កប់ បែប​ពណ៌​ផ្កាឈូក មាន​ទាំង​ស្រោម​ការពារ បន្តោង​សោ រួម​នឹង​របស់ស្អាតៗជាច្រើន​ទៀត។

សម្រាប់​ស៊េរី Blackpink Special Edition ក្រុមហ៊ុន Samsung បានប្រកាស​ដាក់​ឲ្យ​ធ្វើការ Pre-Order ហើយ​សម្រាប់​ទីផ្សារ​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ ហើយ​ប្រទេស​ដែលមាន​សំណាង​នោះ ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​វៀតណាម ហើយ​ប្រទេស​ថៃ​ជា​ប្រទេស​ដែលមាន​សំណាង​បាន​ក្នុង​ការដាក់​ឲ្យ Pre-Order ស្មា​ត​ហ្វូ​ន​នេះ​មុនគេ គឺ​នៅ​ថ្ងៃទី14 កក្ដ​ដា​នេះហើយ។  អ្វីដែលពិសេសសម្រាប់ការ Pre-Order នេះទៀត អ្នកប្រើប្រាស់នឹងទទួលបាន Galaxy Fit សម្រាប់ប្រទេសម៉ាឡេស៊ី និងកាស AKG Y500 សម្រាប់ថៃ។

យ៉ាងណាមិញ សម្រាប់​ប្រទេស​កម្ពុជា យើង​ដូចជា​មិនទាន់មាន​ដំណឹង​អ្វី​ទេ ខណៈ​ការធ្វើការ Pre-Order នេះ​ធ្វើឡើង​សម្រាប់​ប្រទេស​ដែលមាន​ការគាំទ្រ​ក្រុម​កូរ៉េ​នេះ​ខ្លាំង​ប៉ុណ្ណោះ ដែល​នេះ មានន័យថា កម្ពុជា មិនសូវមាន​ការគាំទ្រ​ក្រុម Blackpink នេះ​ច្រើន​ដូច​បណ្ដាល​ប្រទេស​ខាងលើ​នោះទេ៕