
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីបារាំង នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយថា HongmengOS នឹងមានល្បឿនលឿនជាង ខ្លាំងជាង Android ហើយក៏មានកម្មវិធីសម្បូរបែបជាងផងដែរ។ សម្រាប់ OS ថ្មីនេះ វាមិនត្រឹមតែអាចប្រើលើស្មាតហ្វូនបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចដាក់ឲ្យដំណើរការលើកុំព្យូទ័រ ថេប្លែត ឧបករណ៍ណែតវើក និងប្រព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យផងដែរ។
លើសពីនេះទៀតលោកបានបន្ថែមទៀតថា HongmengOS នឹងមានល្បឿនលឿនជាង MacOS របស់ Apple ប្រមាណ 5ms ។ នាយកប្រតិបត្តិខាងលើក៏បាននិយាយផងដែរថា ទោះបីជាសហរដ្ឋអាមេរិកបានលើកលែងការហាមប្រាមទៅលើក្រុមហ៊ុន Huawei ក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាចិនមិនបានបោះបង់ចោលការអភិវឌ្ឍន៍របស់ Hongmeng’s នោះទេ៕