
ក្រុមហ៊ុន Huawei បានប្រកាសឲ្យដឹងកាលពីពេលថ្មីនេះ ស្មាតហ្វូនចំនួន 5 ស៊េរីផ្សេងទៀតរបស់ខ្លួន អាចទទួលបានការ Update ឡើងទៅ EMUI 9.1 ចាប់ពីខែនេះ ហើយម៉ូឌែលទាំងនោះរួមមាន ទូរស័ព្ទ P20, P20 Pro, Mate 10 Pro, Mate 10 Porsche Design និង Mate RS Porsche Design។
លើសពីនេះទៅទៀតទូរស័ព្ទ P30 lite, Mate 20 lite, Mate 9, P10, P10 Plus, P smart 2019, Y5 2019 និង Y6 2019 ក៏នឹងត្រូវទទួលកម្មវិធី Update ចុងក្រោយនៅក្នុងខែសីហា ខាងមុខផងដែរ។
សម្រាប់កំណែរ Update ថ្មី EMUI 9.1 នេះ នឹងនាំមកនូវភាពច្នៃប្រឌិតជាច្រើន ដូចជាប្រព័ន្ធឯកសារ EROFS ថ្មី GPU Turbo 3.0 និងការកែលម្អកាមេរ៉ា (មុខងារថតព្រះចន្ទ) ដូចនឹងស្រឡាយ P30 ។ លើសពីនេះទៅទៀតក្រុមហ៊ុន Huawei កំពុងតែនាំមកនូវការរចនារូបរាង icon ស្រស់ស្អាត និងមុខងារ Gesture Controls ថ្មីផងដែរ៕