Galaxy Note 9 ត្រូវគេទម្លាញរូបរាងគ្មានសល់ មុនព្រឹត្តិការណ៍ផ្លូវការមកដល់

ខណៈថ្ងៃបើកសម្ពោធជាផ្លូវការមិនទាន់មកដល់ រូបរាងទូរស័ព្ទ Galaxy Note 9 ត្រូវបានគណនី YouTube ឈ្មោះ MySmartPrice ធ្វើការបង្ហាញគ្មានសល់អ្វី ទាំងរូបរាង លក្ខណៈសម្បត្តិផ្សេង រូមទាំងប្រអប់របស់វាផងដែរ។

តាមរយៈវីដេអូនោះ បានឲ្យដឹងថា ទូរស័ព្ទ​ប្រើ​ប៊ិច​ជំនាន់​ថ្មី Note 9 មានបំពាក់ជាមួយនឹង RAM 8GB និង Memory សុត្ធតែ​កប់  512GB។ វីដេអូនោះ ដែលក៏បានឲ្យដឹងទៀត​ថា Galaxy Note 9 បាន​ភ្ជាប់​ជាមួយ​អេក្រង់ OLED ទំហំ ៦,៣ អ៊ីញ​កម្រិត QHD+ ​នៅ 2960x1440px។ អ្វី​កាន់តែ​ពិសេស​នោះ វា​នឹង​ត្រូវ​បង្កើន​ថាមពល​ថ្ម​ដល់ 4000mAh។

យ៉ាងមិញ យើងមិនទាន់អាចនិយាយអ្វីបានទាំងអស់ ខណៈមានមតិជាច្រើនលើកឡើងថា រូបភាព​ក្នុង​វីដេអូ​នោះ គ្រាន់តែជាទូរស័ព្ទក្លែងក្លាយរបស់ចិន ដែលលួចចម្លងម៉ូតតាមព័ត៌មានដែលបែកធ្លាយប៉ុំណ្ណោះ។  សម្រាប់ខ​ព្រឹត្តិការណ៍​សម្ពោធ​ផេប្លេត​នេះ Samsung បានកំណត់ថ្ងៃរួចហើយ គឺ​នៅ​ថ្ងៃ​ទី៩ ខែ​សីហា​ខាង​មុខ ហើយ​សាធារណជន​ក៏​ប្រហែល​នឹង​បាន​ឃើញ​នាឡិកា Galaxy Watch ​ជំនាន់​ថ្មី​ក្នុង​ព្រឹត្តិការណ៍​តែមួយ​ផង​ដែរ ដែល Smartwatch ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី២៤ ខែ​សីហា៕