ក្រុមហ៊ុន Google ត្រូវគេពិន័យពីបទរំលោភបំពានសិទ្ធអ្នកប្រើប្រាស់

តាម​ការចុះ​ផ្សារ​ពី​គេ​ទំព័រ CNN កាលពី​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Google ត្រូវបាន​គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៥ ពាន់​លាន​ដុល្លារ បន្ទាប់ពី​បាន​រកឃើញថា ក្រុមហ៊ុន នេះ​បាន​រំលោភបំពាន​លើ​អ្នកប្រើប្រាស់​ក្នុង​ប្រ័​ន្ធ​ប្រតិបត្តិការ​ប្រព័ន្ធ Android ។

ការពិន័យ​នេះ គណៈកម្មការ​អឺរ៉ុប​ធ្វើឡើង​ដោយ​ចោទប្រកាន់ថា វា​មាន​ភាពលំអៀង ឬ​អយុត្តិធម៌​ក្នុង​ការជំរុញ​កម្មវិធីផ្សេងៗរបស់​ប្រព័ន្ធ Android ទៅកាន់​អ្នកប្រើប្រាស់​ទូរស័ព្ទ Smartphone និង​ទៅកាន់​បណ្តា​ដៃគូ​ប្រកួតប្រជែង​ផ្សេងទៀត។

យោងតាម​ការស៊ើបអង្កេត​របស់​គណៈកម្មការ​អឺរ៉ុប​បាន​រកឃើញថា Google បានឲ្យ​លុយ​ទៅ​អ្នក​ផលិត​ទូរស័ព្ទ និង​ប្រតិបត្តិ​ករ​បណ្តាញ​អ៊ីនធឺណិត​ជាច្រើន ដើម្បី​ឲ្យ​ពួកគេ​ផលិត​ទូរស័ព្ទ ដែល​តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ Smartphone ត្រូវតែ​ដំឡើង​កម្មវិធី​របស់ខ្លួន មុននឹង​អនុញ្ញាត​ពួកគេ​អាច​ទិញ​កម្មវិធី​ណាមួយ​ក្នុង​អ៊ីនធឺណិត។ ជាងនេះទៅទៀត ការដំឡើង​កម្មវិធី​មួយចំនួន​បានធ្វើ​ឲ្យ​ទូរស័ព្ទ​ទាំងនោះ មាន Version ខ្ពស់​មិនអាច​ទាញយក​កម្មវិធី​របស់ Android បាន​ទៀតផង។ ហើយ​សកម្មភាព​លំអៀង​នេះ បាន​ប៉ះពាល់​អ្នកប្រើប្រាស់​ទូរស័ព្ទ Smartphone និង​ដៃគូរ​ប្រ​គួ​ត​ប្រជែង​របស់ Android នៅក្នុង​តំបន់​អឺរ៉ុប​ប្រមាណ​ជា ៨០ % ឯណោះ៕