
បន្ទាប់ពីត្រលប់ចូលមកកាន់ទីផ្សារកម្ពុជា ជាលើកទី ២ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០១៧ ក្រុមហ៊ុន Nokia ហាក់នៅមិនទាន់បញ្ចេញទូរស័ព្ទស្មាតហ្វូនណាមួយដែលទទួលបានការគាំទ្រខ្លាំងពីអ្នកប្រាស់កាន់ស្លែ ដែលធ្លាប់តែបាក់ចិត្តប្រើមិនរំលងម៉ូដែលដូចកាលពីជិត ១០ ឆ្នាំមុនទេ។
ការត្រលប់ចូលទីផ្សារចាស់នេះ Nokia បានជួបនឹងដៃគូធំៗកាន់តែច្រើន និងខ្លាំងក្លាជាងមុន។ ទីផ្សារកម្ពុជា បានគ្របដណ្ដប់ទៅដោយម៉ាកសញ្ញាទូរស័ព្ទថ្មីៗ តម្លៃធូ ប៉ុន្តែមានសមត្ថភាពខ្លាំងមកពីប្រទេសចិនដូចជា Huawei, OPPO, vivo, Meizu និង Xiaomi ជាដើម។ល។
សង្គ្រាមដណ្ដើមទីផ្សារកាន់តែខ្លាំងក្លាយជាងមុន ប៉ុន្តែ Nokia ហាក់មិនសូវផ្លាស់ប្ដូរយុទ្ធសាស្ត្រ សោះ បើទោះបីជាបច្ចុប្បន្នខ្លួនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមេថ្មី ល្បីខាងបច្ចេកវិទ្យា HMD Global ក៏ដោយក្ដី។ គិតមកត្រឹមពេលនេះ មានទូរស័ព្ទប្រមាណជា ១០ ម៉ូឌែលរាប់ពី Nokia 3310 រហូតដល់ Nokia 7 Plus ដែលទើបកំពុងមានវត្តមានលក់ថ្មីៗក្នុងទីផ្សារ។
អតិថិជនកម្ពុជា មួយចំនួនមានការខកចិត្ត និងមិនសូវពេញចិត្តលើការឌីហ្សាញរូបរាង ក៏ដូចជាការបំពាក់សមត្ថភាពមិនសមនឹងតម្លៃ បើប្រៀបធៀបនឹងម៉ូដែលក្រុមហ៊ុនមកពីចិន ដែលពួកគាត់ធ្លាប់ប្រើ។ ជាមួយគ្នានោះដែរ គណនី Facebook ពេលវេលា មិនចាំមនុស្សទេ បានចូលទៅ Comment ផ្ទាល់ក្នុង Page ផ្លូវការរបស់ Nokia ថា៖ លោកមើលឃើញថា ក្រុមហ៊ុនគួរផ្លាស់ប្ដូររបៀបដឹកនាំ ក៏ដូចជាគំនិតបញ្ចេញម៉ូតទូរស័ព្ទឲ្យត្រូវទៅនឹងអ្វីដែលអតិថិជនចង់បាន ជាជាងតម្រូវចិត្តតែខ្លួនឯង ដោយលោកមើលឃើញថា ចាប់រាប់ពីទូរស័ព្ទ Nokia 3 ដល់ Nokia 8 នៅមិនទាន់មានមួយណាមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់នៅឡើយទេ។
ម្ចាស់គណនីដដែលបានបន្ថែមទៀតថា រូបលោកបានសាកប្រើទូរស័ព្ទ Nokia 6 បានមួយសប្ដាហ៍ រួចក៏លក់វាចេញវិញ ក្រោមហេតុផលថា សមត្ថភាពកាមេរ៉ាអន ប្រសិនបើប្រៀបធៀបនឹងទូរស័ព្ទ Huawei និង OPPO វាមានភាពខុសគ្នាឆ្ងាយណាស់។ “អ្នកទិញផលិតផល Huawei ឬ OPPO តម្លៃប្រហែល 250 ដុល្លារ។ អ្នកអាចមានទូរស័ព្ទល្អប្រសើរ ប៉ុន្តែ Nokia មិនអាចធ្វើដូចពួកគេបានទេ។ នេះជាការលើកឡើងរបស់ម្ចាស់គណនីខាងលើ។
មិនឆ្ងាយពីការលើកឡើងខាងលើអតិថិជន ២ រូបបានរិះគន់ការផលិតទូរស័ព្ទរបស់ Nokia ដែលថា មិនគួរចេញលក់ទូរស័ព្ទ Nokia 2 មកលើទីផ្សារទេ ខណៈទូរស័ព្ទធូរថ្លៃម៉ូឌែលនោះ ធ្វើឲ្យពួកគាត់ស្ទើរគាំទ្របេះដូង ពេលចុងប្រើវាម្ដងៗ។ អ្នកទាំង ២ បានឲ្យដឹងថា Nokia គួរប្ដូរការផលិតបន្តិច ប្រសិនបើចង់ឲ្យអតិថិជនងាកមកគាំទ្រវិញ មិនដូច្នេះទេប្រហែលគ្មានផ្លូវទេ៕