បែកធ្លាយរូបរាងនាឡិកា Galaxy Watch Active 2 រាងឡើងកប់!

ថ្មីៗនេះ មានព័ត៌មានបែកធ្លាយថា ក្រុមហ៊ុន Samsung អាចនឹងដាក់ចេញនាឡិកាឆ្លាតវៃ Galaxy Watch Active 2 ព្រមគ្នាជាមួយនឹងទូរស័ព្ទ Note10 និង Note10 + នៅក្នុងព្រឹត្តិការណ៍ នៅថ្ងៃទី 7 ខែសីហា របស់ខ្លួន។

តាមរយៈរូបបែកធ្លាយពីគណី @evleaks នាឡិកាស៊េរីថ្មីនេះ ត្រូវបានប្ដូររូបថ្មីប្លែក​ពីជំនាន់​មុន​ទាំង​ស្រុង​ លើទម្រងមូល អេក្រង់ 2 ជម្រើស 40mm និង 44mm មានអេក្រង់ទំហំ 1,2 អ៊ីង និងអេក្រង់ទំហំ 1,4 អ៊ីញ បំពាក់ដោយ Super AMOLED ជាមួយនឹងកញ្ចក់ Gorilla Glass DX +៕