
គិតថ្ងៃនេះ នៅសល់ពេលតែ ២ សប្ដាហ៍ជាងទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ Samsung Galaxy Unpacked នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច នឹងត្រូវចាប់ផ្ដើមហើយ ដោយគេរំពឹងថាក្រុមហ៊ុនកូរ៉េមួយនេះ នឹងដាក់បង្ហាញមានដូចជា Galaxy Note ជំនាន់ថ្មី, SmartWatch ជំនាន់ថ្មី និងឆ្នាំងសាកឥតខ្សែ Wireless Charge ជំនាន់ថ្មីផងដែរ។
ចំពោះឆ្នាំងសាកឥតខ្សែជំនាន់ថ្មីនៅឆ្នាំត្រូវបានគេឲ្យឈ្មោះថា Wireless Charger Duo ដែលវាមានសមត្ថភាពអាចសាកថ្មម្តងបានច្រើនគ្រឿងក្នុងពេលតែមួយ ហើយវាក៏អាចសាកថ្មល្បឿនលឿនបាន ២ គ្រឿងក្នុងពេលតែមួយផងដែរ។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយសម្រួលដល់អ្នកប្រើប្រាសអាចធ្វើការសាកថ្មបានឧបករណ៍ ២ លើឆ្នាំងសាកតែមួយ ដោយមិនពិបាកដូចមុន៕