
ម្សិលមិញនេះ ក្រុមហ៊ុន HMD ដាក់ចេញទូរស័ព្ទស៊េរី N ចុចពិលចំនួន ២ ម៉ូឌែល ដោយ Nokia 105 ជាទូរស័ព្ទចុចពិលធម្មតា ប៉ុន្តែ Nokia 220 ជាទូរស័ព្ទដំណើរការដោយប្រពន្ធ 4G អាចឲ្យយើងប្រើអ៊ីនធើណេត និងចែករំលែក Hotspot ទៅកាន់ទូរស័ព្ទផ្សេងបានយ៉ាងរលូន។
Nokia 220 4G មានអេក្រង់ 2.4 អ៊ីញ ជាប្រភេទ QQVGA ប្រើមានកាមេរ៉ា VGA អមមកជាមួយ LED Flash ហើយមានរ៉េម 16MB និងអង្គផ្ទុកទិន្នន័យ 24MB ជាមួយថ្មទំហំ 1200mAh អាច និយាយជាប់បាន 6.3 ម៉ោង ទុក Standby ចោល បានដល់ 27 ថ្ងៃឯណោះ។ ចំណុចខ្លាំងចំពោះទូរស័ព្ទនេះ គឺសេវា 4G មកជាមួយ ដែលធ្វើឲ្យល្បឿនអ៊ីនធើំណេត កាន់តែលឿន ងាយស្រួលក្នុងការលេង បណ្តាញសង្គមដូចជា Facebook Twitter។
ចំពោះ Nokia 105 វិញ ប្រើអេក្រង់ 1.77 អ៊ីញ រ៉េម 4MB និងអង្គចងចាំ 4MB និងមានថ្មទំហំ 800mAh អាចដោះចេញបាន ដោយសមត្ថភាពវាអាចដល់ 14.4 ម៉ោង ព្រមនឹងមានវិទ្យុ ប្រើស៊ីម 2។ ជាពិសេស វាដំនើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Nokia Series 30+ រួមទាំងមានហ្គេមពស់ ផងដែរ។
Nokia 220 4G មានជម្រើសពណ៌ត្រឹមតែពីរគឺពណ៌ខ្មៅ និង ខៀវស្រាល រីឯ ជម្រើសពណ៌របស់ Nokia 105 មានបី រួមមាន ពណ៌ខ្មៅ, ពណ៌ខៀវ, និងពណ៌ផ្កាឈូក ហើយតម្លៃនៅមិនទាន់ដឹងនៅឡើយទេ៕