អតីត​ស្ថាបនិកក្ដារចុចឆ្លាវៃ បង្ហាញខ្លួនជាមួយក្ដារចុចថ្មី មានលក្ខណៈកាន់តែពិសេស

ភ្នំពេញ៖ ក្រោយបាត់មុខមួយរយៈធំ ស្ថាបនិកបង្កើតក្ដារចុចឆ្លាតវៃ លោកគ្រុយ វណ្ណា បាន​បង្ហាញ​ខ្លួន​ជាថ្មីជាមួយនឹងក្ដារចុចថ្មីឲ្យឈ្មោះថា SpringKey មានលក្ខណៈកាន់តែពិសេស ងាយស្រួលប្រើ និងកាន់តែឆ្លាតវៃ។

តាមការឲ្យដឹងពីស្ថាបនិកខាងលើ ក្ដារចុច SpringKey មានភាពងាយស្រួលចុច វាយអក្សបាន​រហ័ស មាន​ថ្ងៃខែ​ចន្ទគតិ អាច​បង្ហាញឈ្មោះ​ក្រុម​ហ៊ុន​ទូរស័ព្ទដោយ​គ្រាន់​តែ​ចុច​លេខ​ក្បាល ៣ ​ខ្ទង់ អាច​ចេញ Emoji ប្លែកទៅតាម​ពាក្យ​ដែល​បាន​វាយ។ ឧទាហរណ៍ ពេលយើងវាយ​ពាក្យ Cool វា​នឹង​ចេញ​​​ Emoji ដែល​ទាក់​ទង​នឹង​ពាក្យ​នោះ។ ពិសេសជាងនេះទៀត វាយើងក៏អាចប្រើសម្រាប់គិត​លេខ ដោយគ្រាន់វាយូវចំនួនណាមួយ (១ + ២ = ៣) វានឹងបង្ហាញលទ្ធផលនៅរបាខាងក្រោម។ ក្រៅពីនេះ ក្ដារចុច SpringKey មានបង្ហាញថ្ងៃបុណ្យ (Holiday Greeting ) ឈប់សម្រាក​ផ្សេង​ៗ​ផង​ដែរ។

អូសឆ្វេង -> លុប

អូសស្តាំ -> ដកឃ្លា

អូសឡើងលើ -> Enter

សម្រាប់ក្ដារចុច SpringKey នេះ បច្ចុប្បន្នអាចទាញយកតែសម្រាប់ប្រព័ន្ធ iOS ប៉ុណ្ណោះ ដោយប្រព័ន្ធ Android នឹងដាក់ឲ្យទាញយកនៅពេលក្រោយ។ ចំពោះ iOS គឺអាចប្រើបាន ឥតគិតថ្លៃចាប់ពី iOS 10.0 ឬខ្ពស់ជាងនេះ ទាំងទូរស័ព្ទ iPhone, iPad និង iPod touch។ ចង់ដឹងថាក្ដារចុច SpringKey ពិសេសកម្រិតណា កុំភ្លេចទាញប្រើទាំងអស់គ្នាណា៕