
ថ្មីៗនេះមានដំណឹងមួយបង្ហាញថា ក្រុមហ៊ុន Nokia កំពុងត្រៀមស្មាតហ្វូនបំពាក់កាមេរ៉ាមុខលោទចេញដូចគេឯងដែរ ឲ្យឈ្មោះថា Nokia 8.2 អាចនឹងមានបំពាក់ កាមេរ៉ាមុខទំហំ 32 MP ប្រភេទ pop-up ដើម្បីទទួលបានអេក្រង់មួយ ដែលលាតគ្មានទើសមុខដូចមុន។
បើតាមលក្ខណៈសម្បត្តិ Nokia 8.2 មិនមែនជាកំពូលស្មាតហ្វូនអ្វីទេ ប៉ុន្តែក៏មិនមែនអនខ្លាំងដែរ ខណៈវាត្រូវបានគេនិយាយថាអាចនឹងត្រូវបំពាក់បន្ទះឈីប Snapdragon 700 series និងមានរ៉េមទំហំ 8GB និងអង្គផ្ទុក 256GB ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី 10។ យ៉ាងមិញ វាគ្រាន់តែជាព័ត៌មានចចាមអារ៉ាមមួយប៉ុណ្ណោះ យើងនៅមិនដឹងថា វាពិត ឬមិនពិតនោះទេ ប៉ុន្តែក៏អាចកើតឡើងដែរ ខណៈ Nokia នៅមិនទាន់មានស្មាតហ្វូនប្រើកាមេរ៉ាប្រភេទនេះទេ៕