
ក្រុមហ៊ុន Sony បានធ្វើការពង្រីកបទពិសោធន៍នៃកាសស្ដាប់ឥតខ្សែរបស់ខ្លួនជាមួយនឹងកាសម៉ូដែល WF-SP800N។
គ្រាប់កាសទាំងគូមានសមត្ថភាពខ្ពស់ប្រកបដោយបច្ចេកវិទ្យាលុបបំបាត់សំឡេងរំខាន ហើយអាចឱ្យលោកអ្នកប្រើប្រាស់អនុញ្ញាតសំឡេងខាងក្រៅណាដែលលោកអ្នកចង់ស្តាប់អាចស្ដាប់ឮតែប៉ុណ្ណោះ។ កាសនេះអាចប្រើបានរហូតដល់ទៅ 26 ម៉ោងប្រសិនបើលោកអ្នកបិទមុខងារលុបសំឡេងរំខាន។ មួយវិញទៀត កាសនេះក៏អាចគាំទ្រមុខងារបច្ចេកវិទ្យាសំឡេង 360 Reality Audio ដែលមុខងារនេះជួយឱ្យការស្ដាប់សំឡេងមានលក្ខណៈពេញ និងស៊ុបល្អ។
លើសពីនេះ ការវាយតម្លៃពី IP55 បានឱ្យដឹងថាកាសឥតខ្សែ Sony WF-SP800N នេះអាចការពារការជ្រាបទឹកពីការបែកញើសក្នុងពេលកំពុងហាត់ប្រាណ ឬហាត់កីឡា ព្រមទាំងមានទីតាំងប៉ះចុចបញ្ជាដ៏ឆ្លាតវៃ ព្រមទាំងមុខងារទទួលបញ្ជា ឬជំនួយដោយការនិយាយដើម្បីគ្រប់គ្រងសំឡេង និងការហៅទូរស័ព្ទយ៉ាងងាយស្រួល។ កាសតូច ឆ្លាតវៃនេះនឹងមានចេញលក់នៅខែកក្កដាខាងមុខនេះក្នុងតម្លៃប្រហែល 150 ផោន៕
ប្រភព៖ Stuff