បែកធ្លាយគំរូទូរស័ព្ទប្រើបច្ចេកវិទ្យាថ្មីគ្មានអ្នកដូច នៅលើប៉ាតង់ថ្មីរបស់ Oppo

បរទេស៖ យោងតាមរូបគំរូទូរស័ព្ទក្នុងប៉ាតង់ថ្មីរបស់ Oppo ដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទូរស័ព្ទជំនាន់ថ្មីរបស់ Oppo មួយម៉ូដែល ត្រូវបានរចនារូបរាងបែប classic អាចរំកិលអេក្រង់ទៅខាងលើបាន រចនាបទដូចទូរស័ព្ទរុញអេក្រង់ជំនាន់មុនដែរ ។

ក្នុងប៉ាតង់បានបង្ហាញថា ទូរស័ព្ទនេះនឹងអាចពង្រីកអេក្រង់ឲ្យធំជាងធម្មតាតាមរយៈការរុញឡើងលើ ដែលវាជាគំហើញថ្មីមួយទៀត មិនទាន់មានក្រុមហ៊ុនផលិតស្មាតហ្វូនណាមួយធ្វើបានឡើយ ។

សូមបញ្ជាក់ថា យ៉ាងណាមិញ សម្រាប់គំរូទូរស័ព្ទរបស់ក្រុមហ៊ុន Oppo ខាងលើនេះ មិនប្រាកដថានឹងអាចចេញលក់ភ្លាមៗទេ ពោលគឺអាចជាគំរោងនៅថ្ងៃអនាគត់ប៉ុណ្ណោះ ៕

ប្រភព៖ gsmarena