Jeep ចេញរថយន្ត SUV ថ្មីមួយស៊េរី រូបក៏ស្អាត តម្លៃក៏សមរម្យ

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Jeep ទើបតែបានប្រកាសចេញរថយន្ត SUV ស៊េរីឆ្នាំ ២០២២ ដោយឲ្យឈ្មោះថា Jeep Compass ហើយជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានប្រាប់ពីតម្លៃតែម្ដង ដោយចាប់ពី ២.៥០០០ ដុល្លារសម្រាប់ទីផ្សារអន្តរជាតិ ។

Jeep Compass ឆ្នាំ២០២២ បានចេញមកជាមួយម៉ូឌែលចំនួន ៥គឺ Sport តម្លៃ ២៤ ៩៩៥ដុល្លារ សម្រាប់ប៉ុងមួយ និង ២៦ ៤៩៥ដុល្លារ ប៉ុងពីរ, Latitude តម្លៃ ២៦ ៥២៥ដុល្លារ (ប៉ុងមួយ) និង ២៨ ០២៥ដុល្លារ (ប៉ុងពីរ), Latitude LUX តម្លៃ ២៩ ៥៩៥ដុល្លារ (ប៉ុងពីរ), Trailhawk តម្លៃ ៣១ ៣៩៥ដុល្លារ (ប៉ុងពីរ), Limited តម្លៃ ៣១ ៣៩៥ដុល្លារ (ប៉ុងពីរ) ។

យ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានលម្អិតរបស់រថយន្ត SUV ខ្នាតតូចខាងលើនេះឡើយ តែគេក៏ដឹងត្រួសអំពីម៉ាស៊ីនរបស់វា ដោយប្រើម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៧សេះ និងកម្លាំងរមួល ២៣៣ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ៕