លោកតា វ៉ិចទ័រ ទម្លាយសារមួយជាមួយខ្ញុង នឹងប្រាប់អ្នកគាំទ្រថាពិចារណាតាមការយល់ឃើញ

ភ្នំពេញ:ទស្សនិកជននិងអ្នកគាំទ្របានដឹងហើយថានៅថ្ងៃទី១៨ខែតុលាម្សិលមិញមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីតារាកំប្លែងអ្នកនាង ខ្ញុង បានទម្លាយរឿងរ៉ាវដែលផុងខ្លួនជំពាក់លុយគេរហូតដល់ទៅជាងកន្លះលានដុល្លារ។

ភាមៗនេះដែរគេសង្កេតឃើញមានទស្សនិកជនមួ យចំនួនបានបង្ហាញការអាណិតនិងខ្លះទៀតរិះគន់ដល់នាង។ចំណែកមួយចំនួនទៀតក៏បានលើកទឹ កចិត្តផងដែរ។ទន្ទឹមគ្នានេះដែរក៏ស្រាប់តែអ្នកដឹក នាំកម្មវិធីកម្សាន្តល្បីឈ្មោះលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានចេញមកទម្លាយសារជាមួយ ខ្ញុង ដោយប្រាប់អ្នកគាំទ្រថាពិចារណាតាមការយ ល់ឃើញចុះ។

បង្ហោះភ្ជាប់ជាមួយសារឆ្លើយឆ្លងខ្ចីនោះដំបូងឡើងគេឃើញលោកតា វ៉ិចទ័រ បានសួរទៅកាន់ ខ្ញុង ថាកូនសុខសប្បាយទេ កូនញ៉ាំបាយនៅ?។ចំណែកឯ ខ្ញុង បានឆ្លើយវិញដោយរូបភាពយំ និងសំណេរថាកូនអត់ចង់បន្តជីវិតរស់ទាំងវេទនាបែបនេះទៀតទេ កូន ហត់ហើយ ពាក់កណ្តាលជីវិតមកនេះរស់នៅតែក្នុងភាពវេទនាមិនចេះចប់ មិនចេះហើយ។ ស្គា ល់តែលំបាករកស៊ីដោះបំណុលគេហត់ណាស់ពុកអើយ។

ដោយមានការឆ្លើយតបបែបនេះពីសំណាក់អ្នកនា ង ខ្ញុង ,លោកតា វ៉ិចទ័រ ក៏បានផ្តល់កំលាំងចិត្តទៅវិ ញថាកូនឈប់គិតអីទៅ អាណិតកូនៗ អ្វីក៏អាចដោះស្រាយបានដែរកូនជឿពុក។ជាមួយគ្នានេះលោ កតា វ៉ិចទ័រ ក៏បានបង្ហោះសារដែរថាថ្វីត្បិតតែមិនមែ នជាឈាមតែជាសាច់។តាមការយល់ឃើញរបស់បងប្អូនទៅចុះ៕