កាន់តែធ្ងន់ ! សូ ដានីតា ទម្លាយថា សឿ សុធារ៉ា ជាប់បណ្តឹងគេជាង១០ករណីរឿងបំណុល

ភ្នំពេញ:គិតមកទល់ពេលនេះរឿងរ៉ាវរបស់តារាស ម្តែងអ្នកនាង សឿ សុធារ៉ា និងតារាស្រី សូ ដានីតា នៅតែប្រធានបទក្តៅសម្រាប់មហាជនជុំវិញបំណុ លជិត៤ម៉ឺនដុល្លារដែល សឿ សុធារ៉ា ជំពាក់ សូ ដានីតា ។

កន្លងមកគេដឹងថាអ្នកនាង សូ ដានីតា ដែលជាម្ចា ស់បំណុលធ្លាប់បានចេញមុខព្រមានផ្លូវច្បាប់លើអ្ន កនាង សឿ សុធារ៉ា ម្តងជាពីរដងរួចមកហើយ។ប៉ុ ន្តែជាលទ្ធផលគឺហាក់ពុំមានប្រសិទ្ធិភាពអ្វីទេទើបធ្វើឲ្យ សូ ដានីតា កាន់តែផ្ទុះកំហឹងខ្លាំង។

ដោយឡែកស្រាប់តែថ្មីៗនេះអ្នកនាង សូ ដានីតា ក៏ បានទម្លាយដំណឹងដ៏ភ្ញាក់ផ្អើលទៀតថាអ្នកនាង សឿ សុធារ៉ា មិនមែនជំពាក់បំណុលតែខ្លួ នម្នាក់នោះទេពោលគឺថែមទាំងកំពុងជាប់បំណុលច្រើនម្ចាស់ទៀតហូតជាប់ពាក្យបណ្ដឹងជាង១០ករ ណីឯណ្ណោះ។

តារាស្រីអ្នកនាង សូ ដានីតា បានបង្ហោះខ្លឹមសារបែ បនេះថា«គាត់កំពុងមើលម្ចាស់បំណុល សឿ សុធារ៉ា ជាប់ពាក្យប្តឹង១០ជាងករណីដែលគេនិងខ្ញុំកំពុងបន្ត»។ទោះបីជាយ៉ាងណារហូតមកទល់ពេលនេះគេមិនទាន់ឃើញមានប្រតិកម្មណាមួយពីអ្នកនាង សឿសុ ធារ៉ា នៅឡើយទេ។ខណ:កន្លងមកនាងបា នត្រឹមនិយាយថាខ្លួនកំពុងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរប៉ុណ្ណោះ៕